សុវត្ថិភាពរបស់អ្នក

យើងកំណត់សុវត្ថិភាពរបស់អ្នកជាចំណុចអាទិភាពសម្រាប់សកម្មភាពទាំងឡាយដែលយើងអនុវត្ត។

ប្រសិនបើព័ត៌មានរបស់អ្នកមិនមានសុវត្ថិភាព វាមិនមានលក្ខណៈឯកជននោះទេ។ ហេតុដូច្នេះហើយយើងធ្វើឲ្យប្រាកដថាសេវាកម្ម Google ដូចជា៖ ស្វែងរក, ផែនទី, និង YouTube ជាដើមត្រូវបានការពារដោយហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពកម្រិតខ្ពស់បំផុតមួយនៅក្នុងពិភពលោក។

ការអ៊ិនគ្រីបរក្សាទិន្នន័យរបស់អ្នកឲ្យមានសុវត្ថិភាពនៅពេលឆ្លងកាត់បណ្តាញ

ការអ៊ិនគ្រីបផ្តល់នូវកម្រិតសុវត្ថិភាព និងភាពឯកជនខ្ពស់ជាងមុនសម្រាប់សេវាកម្មរបស់យើង។ នៅពេលដែលអ្នកធ្វើសកម្មភាពដូចជា៖ ផ្ញើអ៊ីមែល, ចែករំលែកវីដេអូ, ចូលទៅកាន់គេហទំព័រ, ឬផ្ទុករូបថតរបស់អ្នក នោះទិន្នន័យដែលអ្នកបង្កើតធ្វើការផ្លាស់ទីរវាងឧបករណ៍, សេវាកម្ម Google, និងមជ្ឈមណ្ឌលទិន្នន័យរបស់យើង។ យើងការពារទិន្នន័យនេះដោយប្រើស្រទាប់សុវត្ថិភាពជាច្រើន ដោយរាប់បញ្ចូលទាំងបច្ចេកវិទ្យាអ៊ិនគ្រីបឈានមុខដូចជា៖ HTTPS និង Transport Layer Security។

ហេដ្ឋារចនាសម្ព័ន្ធក្លោតរបស់អ្នកការពារទិន្នន័យរបស់អ្នកគ្រប់ពេល 24/7

មិនថាជាមជ្ឈមណ្ឌលទិន្នន័យដែលត្រូវបានរចនាឡើងជាលក្ខណៈផ្ទាល់ខ្លួន ឬខ្សែបញ្ជូនក្រោមបាតសមុទ្រដែលបញ្ជូនទិន្នន័យពីទ្វីបមួយទៅកាន់ទ្វីបមួយទៀតទេ Google ដំណើរការលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាក្លោតដែលមានសុវត្ថិភាព និងជឿទុកចិត្តបំផុតមួយនៅក្នុងពិភពលោក។ វាបន្តត្រួតពិនិត្យជានិច្ចដើម្បីការពារទិន្នន័យរបស់អ្នក និងផ្តល់ជូនឲ្យអ្នកនៅពេលដែលអ្នកត្រូវការ។ ជាការពិតណាស់ យើងចែកចាយទិន្នន័យទៅកាន់មជ្ឈមណ្ឌលទិន្នន័យជាច្រើន ដូច្នេះក្នុងករណីដែលមានអគ្គីភ័យ ឬគ្រោះមហន្តរាយកើតឡើង វាអាចផ្ទេរដោយស្វ័យប្រវត្តិ និងដោយរលូនទៅកាន់តំបន់ដែលមានស្ថិរភាព និងសុវត្ថិភាព។

ការសង្កេតមើលពីការគំរាមកំហែងជួយការពារសេវាកម្មរបស់យើង

យើងបន្តត្រួតពិនិត្យសេវាកម្មរបស់យើង និងហេដ្ឋារចនាសម្ព័ន្ធដែលមានសារៈសំខាន់ជានិច្ចដើម្បីការពារវាពីការគំរាមកំហែង ដោយរាប់បញ្ចូលទាំងសារឥតបានការ កម្មវិធីបង្កការខូចខាត មេរោគ និងទម្រង់កូដដែលបង្ករគ្រោះថ្នាក់ផ្សេងទៀត។

យើងមិនផ្តល់លទ្ធភាពចូលដំណើរការទិន្នន័យដោយផ្ទាល់ទៅរដ្ឋាភិបាលនោះទេ

និយាយឲ្យចំទៅ យើងមិនផ្តល់លទ្ធភាពចូលដំណើរការ “សម្ងាត់” ទៅកាន់ទិន្នន័យរបស់អ្នក ឬម៉ាស៊ីនមេរបស់យើង ដែលផ្ទុកទិន្នន័យរបស់អ្នកនោះទេ។ វាមានន័យថាគ្មានស្ថាប័នរដ្ឋាភិបាល សហរដ្ឋអាមេរិក ឬស្ថាប័នផ្សេងទៀតណាមួយមានលទ្ធភាពចូលដំណើរការព័ត៌មានរបស់អ្នកប្រើរបស់យើងបានដោយផ្ទាល់នោះឡើយ។ មានពេលខ្លះ នៅពេលដែលយើងបានទទួលសំណើសុំទិន្នន័យអ្នកប្រើពីភ្នាក់ងារច្បាប់ ក្រុមការងារផ្នែកច្បាប់របស់យើងពិនិត្យមើលសំណើសុំទាំងនេះ ហើយបដិសេធក្នុងករណីដែលសំណើសុំមានទំហំធំពេក ឬមិនអនុលោមទៅតាមដំណើរការត្រឹមត្រូវ។ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបើកចំហរអំពីសំណើសុំទិន្នន័យទាំងនេះនៅក្នុងរបាយការណ៍តម្លាភាពរបស់យើង។

សុវត្ថិភាពត្រូវបានបំពាក់នៅក្នុងសេវាកម្មទាំងអស់របស់យើង

មិនថាជាការអាប់ដេតកម្មវិធីដោយស្វ័យប្រវត្តិ ឬកម្មវិធីរារាំងសារឥតបានការនោះទេ សេវាកម្ម Google ត្រូវបានរចនាឡើងដោយបំពាក់ជាមួយសុវត្ថិភាពចាប់ពីចំណុចស្នូល។

ការអ៊ិនគ្រីបពង្រីកចេញពីរូបភាពទូអេហ្វែល

ការអ៊ិនគ្រីប Gmail រក្សាអ៊ីមែលជាលក្ខណៈឯកជន

ចាប់តាំងពីថ្ងៃដំបូងមក Gmail គាំទ្រការតភ្ជាប់ដែលមានការអ៊ិនគ្រីប ដែលធ្វើឲ្យជនខិលខូចពិបាកក្នុងការអានអ្វីដែលអ្នកបានផ្ញើ។ Gmail ក៏ព្រមានអ្នកអំពីហានិភ័យផ្នែកសុវត្ថិភាពដែលនឹងអាចកើតមានផងដែរ ដូចជានៅពេលដែលអ្នកទទួលអ៊ីមែលដែលត្រូវបានផ្ញើដោយមិនមានការអ៊ិនគ្រីប។

សំបុត្រអ៊ីមែលរបស់ Gmail បង្ហាញសញ្ញាព្រមានពីឧបរកណ៍ស្កេនផ្នែកសុវត្ថិភាព

ការការពារសារឥតបានការសម្រាប់ Gmail ត្រងសារដែលគួរឲ្យសង្ស័យចេញ

មេរោគ និងការវាយប្រហារដោយការលួចបន្លំជាច្រើនផ្តើមចេញពីអ៊ីមែល។ សុវត្ថិភាព Gmail ការពារអ្នកពីសារឥតបានការ ការលួចបន្លំ និងមេរោគបានប្រសើរជាងសេវាកម្មអ៊ីមែលដ៏ទៃទៀត។ Gmail វិភាគលើគំរូដែលបានមកពីសាររាប់ពាន់លាន ដើម្បីកំណត់លក្ខណៈនៃអ៊ីមែលដែលអ្នកប្រើសម្គាល់ថាសារឥតបានការ បន្ទាប់មកប្រើការសម្គាល់ទាំងនោះដើម្បីរារាំងអ៊ីមែលដែលគួរឲ្យសង្ស័យ និងគ្រោះថ្នាក់ មុនពេលដែលវាទៅដល់អ្នក។ អ្នកអាចជួយបានដោយជ្រើស "រាយការណ៍ពីសារឥតបានការ" ចំពោះអ៊ីមែលដែលគួរឲ្យសង្ស័យដែលអ្នកបានទទួល។

ការសិក្សាដោយម៉ាស៊ីន និងភាពឆ្លាតវៃបែបសិប្បនិមិត្តជួយឲ្យតម្រងត្រងសារឥតបានការរបស់ Gmail ដំណើរការបានត្រឹមត្រូវជាងមុន។ ឥឡូវនេះវាទប់ស្កាត់សារឥតបានការ 99.9% ចេញពីប្រអប់សំបុត្ររបស់អ្នក។

កម្មវិធីរុករក Chrome ជាមួយដំណើរការអាប់ដេតផ្នែកសុវត្ថិភាព

Chrome អាប់ដេតសុវត្ថិភាពកម្មវិធីរុករករបស់អ្នកដោយស្វ័យប្រវត្តិ

បច្ចេកវិទ្យាសុវត្ថិភាពតែងតែមានការផ្លាស់ប្តូរជានិច្ច ដូច្នេះការរក្សាសុវត្ថិភាពមានន័យថាជាការបន្តធ្វើការអាប់ដេត។ ហេតុដូច្នេះហើយបានជាកម្មវិធី Chrome ពិនិត្យយ៉ាងទៀងទាត់ដើម្បីប្រាកដថាកំណែកម្មវិធីរុករកដែលអ្នកកំពុងប្រើមានការអាប់ដេតជាមួយនឹងដំណោះស្រាយផ្នែកសុវត្ថិភាពចុងក្រោយបំផុត, ការការពារពីមេរោគ និងគេហទំព័របោកបញ្ឆោត, និងចំណុចជាច្រើនទៀត។ កម្មវិធី Chrome អាប់ដេតដោយស្វ័យប្រវត្តិ ដូច្នេះអ្នកអាចទទួលបានបច្ចេកវិទ្យាសុវត្ថិភាព Chrome ចុងក្រោយបំផុតដើម្បីការពារអ្នក។

កម្មវិធីបង្កគ្រោះថ្នាក់ឆ្មក់ចូលក្នុងឧបករណ៍

Google Play ទប់ស្កាត់កម្មវិធីដែលអាចនឹងបង្កគ្រោះថ្នាក់ពីទូរស័ព្ទរបស់អ្នក

ភាពងាយរងគ្រោះផ្នែកសុវត្ថិភាពដ៏ធំបំផុតមួយរបស់យើងនៅលើឧបករណ៍របស់អ្នកអាចបណ្តាលមកពីកម្មវិធីដែលអ្នកដំឡើងនៅលើឧបករណ៍នោះ។ ប្រព័ន្ធសង្កេតមើលរបស់យើងដាក់ទុងលើកម្មវិធីដែលអាចនឹងបង្កគ្រោះថ្នាក់ មុនពេលដែលវាឈានទៅដល់ហាង Play។ ប្រសិនបើយើងមិនប្រាកដថាកម្មវិធីណាមួយមានសុវត្ថិភាពឬអត់ កម្មវិធីនោះត្រូវបានពិនិត្យមើលដោយសមាជិកនៃក្រុមសុវត្ថិភាព Android។ នៅពេលដែលយើងសម្រិតសម្រាំងប្រព័ន្ធសង្កេតមើលរបស់យើង យើងវាយតម្លៃកម្មវិធីដែលមាននៅលើ Google Play ឡើងវិញ ហើយយកកម្មវិធីទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ចេញ ដួច្នេះវានឹងមិនអាចឈានទៅដល់ឧបករណ៍របស់អ្នកទេ។

Google រារាំងការផ្សាយពាណិជ្ជកម្មដែលបង្កគ្រោះថ្នាក់ និងក្លែងបន្លំ

បទពិសោធន៍ប្រើប្រាស់អ៊ីនធឺិណិតរបស់អ្នកអាចត្រូវបានបំផ្លាញដោយពាណិជ្ជកម្មដែលមានមេរោគ, បិទបាំងមាតិកាដែលអ្នកកំពុងមើល ផ្សព្វផ្សាយទំនិញក្លែងក្លាយ, ឬសកម្មភាពផ្សេងទៀតដែលបំពានគោលការណ៍ផ្សាយពាណិជ្ជកម្មរបស់យើង។ យើងយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង។ ជារៀងរាល់ឆ្នាំ ការរួមបញ្ចូលគ្នារវាងអ្នកពិនិត្យមើលផ្ទាល់ និងកម្មវិធីទាន់សម័យរបស់យើងរារាំងពាណិជ្ជកម្មដែលមិនល្អជិតមួយពាន់លាន។ យើងក៏ផ្តល់ជូនដល់អ្នកនូវឧបករណ៍ដើម្បីរាយការណ៍ពីពាណិជ្ជកម្មដែលប្រមាថ និងគ្រប់គ្រងប្រភេទពាណិជ្ជកម្មដែលអ្នកមើលឃើញផងដែរ។ បន្ថែមពីនេះទៀត យើងបានបោះផ្សាយនូវការយល់ដឹង និងការអនុវត្តដ៏ល្អបំផុតរបស់យើងយ៉ាងសកម្ម ដើម្បីជួយធ្វើឲ្យបណ្តាញអ៊ីនធឺណិតមានសុវត្ថិភាពជាងមុនសម្រាប់អ្នករាល់គ្នា។

រក្សាសុវត្ថិភាពគណនី Google របស់អ្នកឲ្យកាន់តែមានសុវត្ថិភាពជាងមុន

យើងផ្តល់ជូននូវឧបករណ៍ដូចជាការពិនិត្យសុវត្ថិភាព ដើម្បីធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការគ្រប់គ្រងសុវត្ថិភាពគណនីរបស់អ្នក។

របាំងសុវត្ថិភាព Google និងបញ្ជីផ្ទៀងផ្ទាត់

រក្សាសុវត្ថិភាពគណនីរបស់អ្នកដោយប្រើការពិនិត្យសុវត្ថិភាព

ចំណុចដំបូងដែលអ្នកត្រូវធ្វើដើម្បីការពារសុវត្ថិភាពគណនី Google របស់អ្នកគឺពិនិត្យសុវត្ថិភាព។ យើងបានបង្កើតវាឡើងដើម្បីជួយឲ្យអ្នកបញ្ជាក់ថាព័ត៌មានសង្គ្រោះរបស់អ្នកមានការអាប់ដេត ចំណែកឯគេហទំព័រ កម្មវិធី និងឧបករណ៍ដែលអ្នកបានភ្ជាប់ទៅគណនីរបស់អ្នកគឺជាឧបករណ៍ និងកម្មវិធីដែលអ្នកនៅតែប្រើប្រាស់ និងទុកចិត្ត។ ប្រសិនបើមានអ្វីគួរឲ្យសង្ស័យ អ្នកអាចផ្លាស់ប្តូរការកំណត់ ឬពាក្យសម្ងាត់របស់អ្នកភ្លាម។ ការពិនិត្យសុវត្ថិភាពចំណាយពេលតែពីរ ឬបីនាទីប៉ុណ្ណោះ ហើយអ្នកអាចពិនិត្យវាច្រើនដងតាមដែលអ្នកចង់បាន។

ពិនិត្យសុវត្ថិភាព
Gmail ទទួលការដាស់តឿនអំពីសកម្មភាពគួរឲ្យសង្ស័យ

ទទួលយកការដាស់តឿនអំពីសកម្មភាពគួរឲ្យសង្ស័យ

ដើម្បីការពារអ្នកពីជនខិលខូល យើងឃ្លាំមើលសកម្មភាពដែលគួរឲ្យសង្ស័យ ហើយជូនដំណឹងទៅអ្នក នៅពេលដែលមានអ្វីមួយមិនប្រក្រតី។ ឧទាហរណ៍៖ យើងនឹងទាក់ទងនៅអ្នកភ្លាមដើម្បីបញ្ជាក់ថាវាជាសកម្មភាពរបស់អ្នក ប្រសិនបើឧបករណ៍មិនស្គាល់ប៉ុនប៉ងចូលគណនីរបស់អ្នក ឬប្រសិនបើព័ត៌មានសង្គ្រោះគណនីរបស់អ្នកត្រូវបានផ្លាស់ប្តូរ។ ការជូនដំណឹងនឹងផ្ញើទៅអ្នកតាមរយៈអ៊ីមែល ប៉ុន្តែអ្នកក៏អាចចុះឈ្មោះដើម្បីទទួលបានសារជាអក្សរនៅលើទូរស័ព្ទរបស់អ្នកបានផងដែរ។

ឧបករណ៍ និងកម្មវិធីរុករកចូលដោយប្រើលេខកូដផ្ទៀងផ្ទាត់ដូចគ្នា

ពង្រឹងលើការចូលគណនីរបស់អ្នកដើម្បីទប់ស្កាត់ពីការវាយប្រហារ

ពាក្យសម្ងាត់រឹងមាំរារាំងអ្នកវាយប្រហារ និងការពារគណនីរបស់អ្នកឲ្យមានសុវត្ថិភាព។ ដើម្បីបង្កើតពាក្យសម្ងាត់ដ៏ល្អមួយ សូមប្រាកដថាវាមានទាំងអក្សរ លេខ និងសញ្ញា ហើយអ្នកប្រើពាក្យសម្ងាត់នេះជាមួយ Google តែប៉ុណ្ណោះ។

យើងក៏ជួយអ្នកក្នុងការការពារគណនីរបស់អ្នកឲ្យមានសុវត្ថិភាពជាងមុនដោយផ្តល់ជូននូវការផ្ទៀងផ្ទាត់ 2 ជំហ៊ានផងដែរ។ ជាមួយនឹងការផ្ទៀងផ្ទាត់ 2 ជំហ៊ាន វាតម្រូវឲ្យមានលើសពីពាក្យសម្ងាត់ដើម្បីចូលគណនីរបស់អ្នក។ វាអាចជាលេខកូដប្រាំមួយខ្ទង់ដែលត្រូវបានផ្ញើទៅទូរស័ព្ទរបស់អ្នក ឬជាសោសុវត្ថិភាពដែលអ្នកដោតទៅក្នុងរន្ធ USB នៃកុំព្យូទ័ររបស់អ្នក សម្រាប់ការពារបន្ថែមទៀតដើម្បីទប់ស្កាត់ការលួចបន្លំ។

កម្មវិធីរុករកបង្ហាញពាក្យសម្ងាត់ដែលបានការពារនៅក្នុង Chrome

ការពារខ្លួនអ្នកដោយប្រើឧបករណ៍សុវត្ថិភាពពាក្យសម្ងាត់ទាំងនេះ

ការអនុញ្ញាតឲ្យម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដែលបំពាក់នៅក្នុងកម្មវិធី Chrome ចងចាំពាក្យសម្ងាត់របស់អ្នកសម្រាប់គេហទំព័រផ្សេងគ្នា នឹងធ្វើឲ្យមានភាពងាយស្រួលជាងមុនសម្រាប់អ្នកក្នុងការប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ និងពិសេសសម្រាប់គេហទំព័រនីមួយៗ។ អ្នកក៏អាចបន្ថែមលក្ខណៈពិសេសដាស់តឿនពាក្យសម្ងាត់ ដែលលជាផ្នែកបន្ថែម Chrome ដែលជួយអ្នកឲ្យជៀសផុតពីការវាយប្រហារដោយការលួចបន្លំ ដោយព្រមានអ្នកនៅពេលដែលអ្នកបញ្ចូលពាក្យសម្ងាត់ Google របស់អ្នកនៅក្នុងគេហទំព័រដែលមិនមែនជារបស់ Google។

កម្មវិធី Google ផែនទីនៅក្នុងកម្មវិធីរុករកធ្វើការស្វែងរកទីតាំងទូរស័ព្ទបាត់ ដែលត្រូវបានចាក់សោពីចម្ងាយ

ការពារគណនីរបស់អ្នក នៅពេលដែលអ្នកបាត់ទូរស័ព្ទ

ប្រសិនបើទូរស័ព្ទរបស់អ្នកបានបាត់ ឬត្រូវបានគេលួច អ្នកគ្រាន់តែចូលទៅកាន់គណនីរបស់ខ្ញុំដើម្បីការពារទិន្នន័យរបស់អ្នកជាមួយជំហ៊ានឆាប់រហ័សមួយចំនួនប៉ុណ្ណោះ។ មិនថាអ្នកមានឧបករណ៍ Android ឬ iOS នោះទេ អ្នកអាចស្វែងរក និងចាក់សោវា, ប្តូរពាក្យសម្ងាត់របស់អ្នក, បន្ថែមសារផ្ទាល់ខ្លួនទៅអេក្រង់ដើម, ឬលុបទិន្នន័យទាំងអស់នៅលើទូរស័ព្ទរបស់អ្នកក៏បានដែរ។