ទិន្នន័យរបស់អ្នក

យើងចង់ឲ្យអ្នកយល់ពីប្រភេទទិន្នន័យដែលយើងប្រមូល និងប្រើប្រាស់។

នៅពេលដែលអ្នកប្រើសេវាកម្ម Google អ្នកជឿជាក់លើពួកយើងចំពោះទិន្នន័យរបស់អ្នក។ វាគឺជាទំនួលខុសត្រូវរបស់យើងក្នុងការបញ្ជាក់ឲ្យច្បាស់អំពីអ្វីដែលយើងប្រមូល និងរបៀបដែលយើងប្រើវាដើម្បីធ្វើឲ្យសេវាកម្មរបស់យើងដំណើរការកាន់តែប្រសើរសម្រាប់អ្នក។

ទាំងនេះគឺជាប្រភេទទិន្នន័យចម្បងដែលយើងប្រមូល៖

អ្វីដែលអ្នកធ្វើ

នៅពេលអ្នកប្រើសេវាកម្មរបស់យើង ឧទាហរណ៍៖ ធ្វើការស្វែងរកនៅលើ Google, ទទួលយកទិសដៅនៅក្នុងកម្មវិធី Google ផែនទី, ឬមើលវីដេអូនៅលើ Youtube ជាដើម។ យើងប្រមូលទិន្នន័យដើម្បីធ្វើឲ្យសេវាកម្មទាំងនេះដំណើរការសម្រាប់អ្នក។ វាអាចរួមបញ្ចូលទាំង៖

  • របស់ដែលអ្នកស្វែងរក
  • គេហទំព័រដែលអ្នកចូលទៅកាន់
  • វីដេអូដែលអ្នកទស្សនា
  • ពាណិជ្ជកម្មដែលអ្នកចុច ឬប៉ះ
  • ទីតាំងរបស់អ្នក
  • ព័ត៌មានឧបករណ៍
  • អាសយដ្ឋាន IP និងទិន្នន័យខូគី

អ្វីដែលអ្នកបង្កើត

ប្រសិនបើអ្នកចូលដោយប្រើគណនី Google របស់អ្នក នោះយើងផ្ទុក និងការពារអ្វីដែលអ្នកបានបង្កើតដោយប្រើសេវាកម្មរបស់យើង។ វាអាចរួមបញ្ចូលទាំង៖

  • អ៊ីមែលដែលអ្នកផ្ញើ និងទទួលនៅក្នុង Gmail
  • ទំនាក់ទំនងដែលអ្នកបានបន្ថែម
  • ព្រឹត្តិការណ៍ក្នុងប្រតិទិន
  • រូបភាព និងវីដេអូដែលអ្នកបានអាប់ឡូត
  • ឯកសារ សន្លឹក និងស្លាយនៅលើថាស

សកម្មភាពដែលបង្ហាញថាអ្នកគឺជា “អ្នក”

នៅពេលដែលអ្នកចូលគណនី Google យើងរក្សាទុកព័ត៌មានមូលដ្ឋានដែលអ្នកបានផ្តល់ឲ្យពួកយើង។ ព័ត៌មាននេះរួមមាន៖

  • ឈ្មោះ
  • អាសយដ្ឋានអ៊ីមែល និងពាក្យសម្ងាត់
  • ថ្ងៃកំណើត
  • ភេទ
  • លេខទូរស័ព្ទ
  • ប្រទេស
កម្មវិធី Google នៅលើស្មាតហ្វូន

របៀបដែលកម្មវិធី Google ផែនទីផ្តល់ជូនទីកន្លែងនានាដល់អ្នករហ័សជាងមុន

នៅពេលដែលអ្នកប្រើកម្មវិធី Google ផែនទី ទូរស័ព្ទរបស់អ្នកផ្ញើទិន្នន័យអនាមិកអំពីទីតាំងរបស់អ្នកត្រឡប់ទៅ Google វិញ។ វារួមបញ្ចូលគ្នាជាមួយទិន្នន័យពីមនុស្សដែលនៅជុំវិញខ្លួនអ្នកដើម្បីសម្គាល់លំនាំនៃលំហូរចរាចរណ៍។ ឧទាហរណ៍៖ កម្មវិធីផែនទីអាចសម្គាល់ នៅពេលដែលយានយន្តជាច្រើនកំពុងផ្លាស់ទីយឺតៗនៅលើផ្លូវតែមួយ បន្ទាប់មកអនុញ្ញាតឲ្យអ្នកដឹងថាមានចរាចរណ៍មមាញឹក។ ដូច្នេះនៅពេលដែលកម្មវិធីផែនទីព្រមានអ្នកលើកក្រោយអំពីគ្រោះថ្នាក់ចរាចរណ៍ និងណែនាំអ្នកទៅកាន់ផ្លូវដែលលឿនជាងមុន អ្នកគួរតែថ្លែងអំណរគុណដែលអ្នកបើកបរនៅក្បែរៗអ្នកផ្សេងទៀតដែលផ្តល់ជូននូវផ្លូវកាត់នេះ។

របារកម្មវិធី Google ជាមួយការបំពេញស្វ័យប្រវត្តិ

របៀបដែល Google បំពេញការស្វែងរករបស់អ្នកដោយស្វ័យប្រវត្តិ

អ្នកមានដឹងទេថានៅពេលដែលអ្នកស្វែងរកអ្វីមួយ ហើយអ្នកសរសេរវាខុស ប៉ុន្តែ Google ដឹងថាអ្នកចង់សំដៅលើអ្វី? គំរូនៃការកែអក្ខរាវិរុទ្ធរបស់យើងប្រើទិន្នន័យពីអ្នកដែលមានកំហុសដូចនេះកាលពីមុន ហើយធ្វើការកែតម្រូវវាសម្រាប់អ្នក។ ហើយយើងដឹងថានៅពេលដែលអ្នកវាយបញ្ចូលពាក្យ “Barsalona” អ្នកទំនងជាមានន័យថា “Barcelona”។

ប្រវត្តិស្វែងរករបស់អ្នកក៏អាចជួយឲ្យ Google បំពេញការស្វែងរករបស់អ្នកដោយស្វ័យប្រវត្តិបានផងដែរ។j ឧទាហរណ៍៖ ប្រសិនបើអ្នកបានស្វែងរក “ជើងហោះហើរទៅកាន់បាសេឡូណា” យើងអាចនឹងផ្តល់យោបល់ពាក្យនេះនៅក្នុងប្រអប់ស្វែងរកមុនពេលដែលអ្នកវាយបញ្ចូលពាក្យនេះរួច។ ហើយប្រសិនបើអ្នកជាអ្នកគាំទ្រក្លឹបបាល់ទាត់ ហើយតែងតែស្វែងរកលទ្ធផលប្រកួត យើងអាចនឹងណែនាំពី “ពិន្ទុក្លឹបបាល់ទាត់” ឲ្យអ្នកភ្លាមៗ។

ផ្ទាំងកម្មវិធី Chrome ជាមួយបែបបទដែលបំពេញដោយការបំពេញស្វ័យប្រវត្តិ

របៀបដែល Chrome បំពេញបែបបទសម្រាប់អ្នក

រាល់ពេលដែលអ្នកទិញ ឬចុះឈ្មោះចូលគណនីនៅលើបណ្តាញអ៊ីនធឺណិត នោះអ្នកនឹងត្រូវចំណាយពេលបំពេញបែបបទដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលដែលអ្នកប្រើកម្មវិធី Chrome, យើងរក្សាទុកព័ត៌មាននានាដូចជា៖ ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ អាសយដ្ឋានអ៊ីមែល និងព័ត៌មានអំពីការបង់ប្រាក់របស់អ្នក ដូច្នេះយើងអាចបំពេញបែបបទទាំងនេះដោយស្វ័យប្រវត្តិសម្រាប់អ្នកបាន។ អ្នកអាចកែសម្រួលប្រអប់បំពេញដោយស្វ័យប្រវត្តិជាក់លាក់ណាមួយជានិច្ច ឬបិទដំណើរការការកំណត់នេះរួមគ្នាតែម្តង។

របារកម្មវិធី Google ស្វែងរកជាមួយរូបថតប្រវត្តិរូប និងប៊ូតុងលទ្ធផលស្វែងរកឯកជន

របៀបដែលកម្មវិធី Google ជួយឲ្យអ្នកស្វែងរកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

កម្មវិធី Google ស្វែងរកអាចនាំយកព័ត៌មានដែលមានប្រយោជន៍ពី Gmail, Google រូបថត, ប្រតិទិន, និងកម្មវិធីជាច្រើនទៀត ហើយបង្ហាញវានៅក្នុងលទ្ធផលស្វែងរកផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះអ្នកមិនចាំបាច់រុករកដោយខ្លួនអ្នកផ្ទាល់នោះទេ។ គ្រាន់តែស្វែងរកព័ត៌មានដូចជា៖ “ការណាត់ជួបរបស់ខ្ញុំជាមួយពេទ្យធ្មេញ” “បង្ហាញរូបថតរបស់ខ្ញុំដែលថតនៅមាត់សមុទ្រ” ឬ “ទីតាំងនៃសណ្ឋាគារដែលបានកក់” ជាការស្រេច។ ដរាបណាអ្នកស្ថិតនៅក្នុងគណនីរបស់អ្នក យើងនឹងទាញយកព័ត៌មាននេះពីសេវាកម្ម Google ផ្សេងទៀត ហើយយកវាទៅឲ្យអ្នកដោយត្រឹមតែមួយជំហ៊ានប៉ុណ្ណោះ។

ប្រអប់ពពុះជជែករវាងអ្នកប្រើ និងជំនួយការ Google

របៀបដែល Google ជំនួយការ អាចជួយអ្នកឲ្យសម្រេចកិច្ចការផ្សេងៗ

មិនថាអ្នកនៅផ្ទះ ឬកំពុងធ្វើដំណើរនោះទេ ជំនួយការរបស់អ្នកត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នកជានិច្ច។ នៅពេលដែលអ្នកសួរសំណួរទៅកាន់ជំនួយការរបស់អ្នក ឬប្រាប់វាឲ្យធ្វើអ្វីមួយ វានឹងប្រើទិន្នន័យពីសេវាកម្ម Google ផ្សេងទៀត ដើម្បីផ្តល់នូវអ្វីដែលអ្នកត្រូវការ។ ឧទាហរណ៍៖ ប្រសិនបើអ្នកសួរថា “តើហាងកាហ្វេណាខ្លះដែលស្ថិតនៅក្បែរនេះ?” ឬក៏ “តើខ្ញុំគួរដាក់ឆ័ត្រតាមខ្លួនដែរទេនៅថ្ងៃស្អែក?” ជំនួយការរបស់អ្នកប្រើព័ត៌មានពីកម្មវិធីផែនទី និងស្វែងរក ក៏ដូចជាទីកន្លែង ចំណាប់អារម្មណ៍ និងចំណូលចិត្តរបស់អ្នក ដើម្បីផ្តល់ចម្លើយដែលពាក់ព័ន្ធនឹងអ្នកបំផុត។ អ្នកអាចចូលទៅកាន់ឧបករណ៍ សកម្មភាពរបស់ខ្ញុំ បានជានិច្ច ដើម្បីមើល ឬលុបទិន្នន័យដែលត្រូវបានប្រមូលពីការទំនាក់ទំនាក់ជាមួយជំនួយការរបស់អ្នក។

គ្រប់គ្រងបទពិសោធន៍ប្រើប្រាស់ Google របស់អ្នក

ទាំងនេះគឺជាឧបករណ៍មួយចំនួនដែលអ្នកអាចប្រើបានគ្រប់ពេលដើម្បីគ្រប់គ្រងភាពឯកជនរបស់អ្នក។

កម្មវិធីរុករកដែលបង្ហាញពីគណនីរបស់ខ្ញុំ

គ្រប់គ្រងការកំណត់ភាពឯកជនរបស់អ្នកនៅក្នុងគណនីរបស់ខ្ញុំ

មិនថាអ្នកមានគណនី Google ឬអត់នោះទេ អ្នកនៅតែអាចសម្រេចថាទិន្នន័យប្រភេទណាដែលអាចធ្វើឲ្យសេវាកម្ម Google ដំណើរការប្រសើរជាងមុនសម្រាប់អ្នក។ គណនីរបស់ខ្ញុំផ្តល់លទ្ធភាពឲ្យអ្នកចូលដំណើរការឧបករណ៍ដែលជួយឲ្យអ្នកគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងការពារភាពឯកជនរបស់អ្នកបានឆាប់រហ័ស។

ការស្វែងរកកន្លងមកនៅក្នុងផ្ទាំងវិនដូនៃកម្មវិធី Chrome

មើលថាទិន្នន័យអ្វីដែលមាននៅក្នុងគណនីរបស់អ្នកនៅក្នុង សកម្មភាពរបស់ខ្ញុំ

សកម្មភាពរបស់ខ្ញុំគឺជាបណ្តុំគ្រប់គ្រងដែលអាចរកមើលអ្វីបានគ្រប់យ៉ាងដែលអ្នកបានស្វែងរក មើល និងទស្សនាដោយប្រើសេវាកម្មរបស់យើង។ ដើម្បីធ្វើឲ្យមានភាពងាយស្រួលជាងមុនក្នុងការរកមើលសកម្មភាពនៅលើអ៊ីនធឺណិតរបស់អ្នកពីមុនឡើងវិញ យើងផ្តល់ជូនអ្នកនូវឧបករណ៍ស្វែងរកតាមប្រធានបទ កាលបរិច្ឆេទ និងផលិតផល។ អ្នកអាចលុបសកម្មភាពជាក់លាក់ ឬប្រធានបទទាំងមូល ដែលអ្នកមិនចង់ឲ្យពាក់ព័ន្ធជាមួយគណនីរបស់អ្នក។

រូបតំណាងអនាមិកនៃកម្មវិធី Chrome

រុករកនៅលើអ៊ីនធឺណិតជាលក្ខណៈឯកជនដោយប្រើរបៀបអនាមិក

ប្រវត្តិរុករកអ៊ីនធឺណិតរបស់អ្នកអាចជួយឲ្យលទ្ធផលស្វែងរកមានប្រយោជន៍ជាងមុន ប៉ុន្តែក៏មានពេលដែលអ្នកអាចនឹងចង់រុករកជាលក្ខណៈឯកជនផងដែរ។ ប្រសិនបើអ្នកចែករំលែកកុំព្យូទ័ររបស់អ្នកជាមួយសង្សាររបស់អ្នក ឧទាហរណ៍៖ អ្នកប្រហែលជាមិនចង់ឲ្យប្រវត្តិរុករកអ៊ីនធឺណិតរបស់អ្នកបំផ្លាញដល់ការស្វែងរកកាដូសម្រាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងថ្ងៃកំណើតនោះទេ។ សម្រាប់ស្ថានភាពបែបនេះ អ្នកអាចបើកផ្ទាំងវិនដូអនាមិកនៅលើកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នកដើម្បីបង្ការ Google Chrome មិនឲ្យរក្សាទុកប្រវត្តិរុករករបស់អ្នក។