គ្រប់គ្រង

អ្នកមានអង្គគ្រប់គ្រងសម្រាប់គ្រប់គ្រងភាពឯកជនរបស់អ្នក

យើងប្រើទិន្នន័យដើម្បីធ្វើឲ្យសេវាកម្មរបស់យើងមានប្រយោជន៍តាមដែលអាចធ្វើបាន ប៉ុន្តែអ្នកគឺជាអ្នកសម្រេចថាប្រភេទទិន្នន័យអ្វីដែលយើងអាចប្រមូល និងប្រើប្រាស់បាន។ យើងបានបង្កើត គណនីរបស់ខ្ញុំ ដើម្បីផ្តល់ជូននូវការចូលដំណើរការឧបករណ៍ងាយស្រួលប្រើឲ្យបានឆាប់រហ័ស ដែលវាអាចជួយអ្នកក្នុងការគ្រប់គ្រងភាពឯកជន និងសុវត្ថិភាពរបស់អ្នក។ អ្នកអាចសម្រេចពីរបៀបដែលទិន្នន័យរបស់អ្នកជួយធ្វើឲ្យសេវាកម្ម Google ដំណើរការប្រសើរជាងមុនសម្រាប់អ្នកដោយពិនិត្យមើលការកំណត់ខាងក្រោម។

ចូលទៅកាន់គណនីរបស់ខ្ញុំ

គ្រប់គ្រងការកំណត់ភាពឯកជនរបស់អ្នកដោយប្រើការពិនិត្យភាពឯកជន

ក្នុងពេលបន្តិចទៀតនេះ អ្នកនឹងអាចគ្រប់គ្រងប្រភេទទិន្នន័យដែល Google ប្រមូល, អាប់ដេតព័ត៌មានផ្ទាល់ខ្លួនដែលអ្នកចែករំលែកជាមួយមិត្តភក្តិ ឬជាសាធារណៈ, និងកែសម្រួលប្រភេទពាណិជ្ជកម្មដែលអ្នកចង់ឲ្យ Google បង្ហាញអ្នក។ អ្នកអាចផ្លាស់ប្តូរការកំណត់នេះច្រើនដងតាមដែលអ្នកចង់បាន។

ធ្វើការពិនិត្យភាពឯកជន

រក្សាសុវត្ថិភាពគណនីរបស់អ្នកដោយប្រើការពិនិត្យសុវត្ថិភាព

ចំណុចដំបូងដែលអ្នកត្រូវធ្វើដើម្បីការពារសុវត្ថិភាពគណនី Google របស់អ្នកគឺពិនិត្យសុវត្ថិភាព។ យើងបានបង្កើតវាឡើងដើម្បីជួយឲ្យអ្នកបញ្ជាក់ថាព័ត៌មានសង្គ្រោះរបស់អ្នកមានការអាប់ដេត ចំណែកឯគេហទំព័រ កម្មវិធី និងឧបករណ៍ដែលអ្នកបានភ្ជាប់ទៅគណនីរបស់អ្នកគឺជាឧបករណ៍ និងកម្មវិធីដែលអ្នកនៅតែប្រើប្រាស់ និងទុកចិត្ត។ ប្រសិនបើមានអ្វីគួរឲ្យសង្ស័យ អ្នកអាចផ្លាស់ប្តូរការកំណត់ ឬពាក្យសម្ងាត់របស់អ្នកភ្លាម។ ការពិនិត្យសុវត្ថិភាពចំណាយពេលតែពីរ ឬបីនាទីប៉ុណ្ណោះ ហើយអ្នកអាចពិនិត្យវាច្រើនដងតាមដែលអ្នកចង់បាន។

ពិនិត្យសុវត្ថិភាព

សម្រេចថាតើទិន្នន័យប្រភេទណាដែលពាក់ព័ន្ធជាមួយគណនីរបស់អ្នក

មិនថាជាជម្រើសនៃការធ្វើដំណើរប្រសើរជាងមុននៅក្នុងកម្មវិធីផែនទី ឬលទ្ធផលស្វែងរកលឿនជាងមុននៅក្នុងកម្មវិធីស្វែងរកនោះទេ ទិន្នន័យដែលយើងរក្សាទុកជាមួយគណនីរបស់អ្នកអាចធ្វើឲ្យសេវាកម្ម Google មានប្រយោជន៍ជាងមុនសម្រាប់អ្នក។ ការប្រើប្រាស់អង្គគ្រប់គ្រងសកម្មភាព អាចឲ្យអ្នកសម្រេចថាអ្វីដែលពាក់ព័ន្ធជាមួយគណនីរបស់អ្នក និងផ្អាកការប្រមូលប្រភេទទិន្នន័យជាក់លាក់ ដូចជាការស្វែងរក និងសកម្មភាពរុករករបស់អ្នក, កន្លែងដែលអ្នកទៅ, និងព័ត៌មានចេញពីឧបករណ៍របស់អ្នកជាដើម។

ចូលទៅកាន់អង្គគ្រប់គ្រងសកម្មភាព

គ្រប់គ្រងពាណិជ្ជកម្មផ្អែកលើចំណូលចិត្តរបស់អ្នក

នៅក្នុងការកំណត់ពាណិជ្ជកម្មរបស់អ្នក អ្នកអាចគ្រប់គ្រងពាណិជ្ជកម្មដោយផ្អែកលើប្រធានបទដែលអ្នកចាប់អារម្មណ៍។ ឧទាហរណ៍៖ ប្រសិនបើអ្នកប្រើការកំណត់ការធ្វើឲ្យពាណិជ្ជកម្មមានលក្ខណៈផ្ទាល់ខ្លួនដើម្បីប្រាប់ Google ថាអ្នកចូលចិត្តបទចម្រៀងប៉ុប នោះអ្នកអាចនឹងមើលឃើញពាណិជ្ជកម្មអំពីការចេញផ្សាយ និងការសម្តែងក្នុងពេលឆាប់ៗនៅក្បែរអ្នកដែលទាក់ទងនឹងចម្រៀងប្រភេទនេះ នៅពេលដែលអ្នកចូល YouTube ដោយប្រើគណនីរបស់អ្នក។

ប្រសិនបើអ្នកបិទការធ្វើឲ្យពាណិជ្ជកម្មមានលក្ខណៈផ្ទាល់ខ្លួន ខណៈពេលដែលអ្នកចូលដោយប្រើគណនី នោះយើងនឹងឈប់បង្ហាញពាណិជ្ជកម្មដែលទាក់ទងនឹងចំណាប់អារម្មណ៍របស់អ្នកនៅលើសេវាកម្ម Google នានា ក៏ដូចជាគេហទំព័រ និងកម្មវិធីដែលសហការជាមួយយើងផងដែរ។ ប្រសិនបើអ្នកចេញពីគណនី នោះការបិទការធ្វើឲ្យពាណិជ្ជកម្មមានលក្ខណៈផ្ទាល់ខ្លួននឹងប៉ះពាល់តែលើសេវាកម្ម Google ណាដែលបង្ហាញពាណិជ្ជកម្មប៉ុណ្ណោះ។

ចូលទៅកាន់ការកំណត់ពាណិជ្ជកម្ម

មើលថាទិន្នន័យអ្វីដែលមាននៅក្នុងគណនីរបស់អ្នកនៅក្នុង សកម្មភាពរបស់ខ្ញុំ

សកម្មភាពរបស់ខ្ញុំគឺជាបណ្តុំគ្រប់គ្រងដែលអាចរកមើលមាតិកាដែលអ្នកបានស្វែងរក មើល និងទស្សនាដោយប្រើសេវាកម្មរបស់យើង។ ដើម្បីធ្វើឲ្យមានភាពងាយស្រួលជាងមុនក្នុងការរកមើលសកម្មភាពនៅលើអ៊ីនធឺណិតរបស់អ្នកពីមុនឡើងវិញ យើងផ្តល់ជូនអ្នកនូវឧបករណ៍ស្វែងរកតាមប្រធានបទ កាលបរិច្ឆេទ និងផលិតផល។ អ្នកអាចលុបសកម្មភាពជាក់លាក់ ឬប្រធានបទទាំងមូល ដែលអ្នកមិនចង់ឲ្យពាក់ព័ន្ធជាមួយគណនីរបស់អ្នក។

ចូលទៅកាន់សកម្មភាពរបស់ខ្ញុំ

ពិនិត្យមើលព័ត៌មានគណនីមូលដ្ឋានរបស់អ្នក

គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនដែលអ្នកចែករំលែកនៅលើសេវាកម្ម Google ដូចជាឈ្មោះ អ៊ីមែល អាសយដ្ឋាន និងលេខទូរស័ព្ទរបស់អ្នកជាដើម។

ពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក

នាំយកមាតិការបស់អ្នកទៅគ្រប់ទីកន្លែងជាមួយដោនឡូតទិន្នន័យរបស់អ្នក

រូបថត អ៊ីមែល ទំនាក់ទំនង និងសូម្បីតែចំណាំរបស់អ្នក ដែលអ្នកបានផ្ទុកនៅក្នុងគណនី Google របស់អ្នកនឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក។ ហេតុនេះហើយបានជាយើងបង្កើតលក្ខណៈពិសេសដោនឡូតទិន្នន័យរបស់អ្នក ដូច្នេះអ្នកអាចធ្វើការចម្លង បម្រុងវាទុក ឬក៏ផ្លាស់ទីវាទៅសេវាកម្មដ៏ទៃទៀត។

ចូលទៅកាន់ដោនឡូតទិន្នន័យរបស់អ្នក