របៀបដែលពាណិជ្ជកម្មដំណើរការ

យើងមិនលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅឲ្យនរណាម្នាក់នោះទេ។

អាជីវកម្មមួយផ្នែកធំរបស់យើងគឺផ្អែកលើការផ្សាយពាណិជ្ជកម្ម ទាំងនៅលើសេវាកម្ម Google ក៏ដូចជានៅលើគេហទំព័រ និងកម្មវិធីទូរស័ព្ទដែលសហការជាមួយយើង។ ពាណិជ្ជកម្មជួយឲ្យយើងផ្តល់សេវាកម្មរបស់យើងដោយឥតគិតថ្លៃសម្រាប់អ្នកប្រើរាល់គ្នា។ យើងប្រើទិន្នន័យដើម្បីបង្ហាញពាណិជ្ជកម្មទាំងនេះដល់អ្នក ប៉ុន្តែយើងមិនលក់ព័ត៌មានផ្ទាល់ខ្លួនដូចជា៖ ឈ្មោះ អាសយដ្ឋានអ៊ីមែល និងព័ត៌មានអំពីការបង់ប្រាក់របស់អ្នកនោះទេ។

យើងប្រើទិន្នន័យដើម្បីធ្វើឲ្យពាណិជ្ជកម្មមានភាពពាក់ព័ន្ធ

យើងព្យាយាមបង្ហាញអ្នកនូវពាណិជ្ជកម្មដែលមានប្រយោជន៍ដោយប្រើទិន្នន័យដែលបានប្រមូលពីឧបករណ៍របស់អ្នក ដោយរាប់បញ្ចូលទាំងការស្វែងរក និងទីតាំងរបស់អ្នក, គេហទំព័រ និងកម្មវិធីដែលអ្នកបានប្រើ, វីដេអូ និងពាណិជ្ជកម្មដែលអ្នកបានមើល, និងព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់មកឲ្យយើង ដូចជាអាយុ ភេទ និងប្រធានបទនៃចំណាប់អារម្មណ៍របស់អ្នកជាដើម។

ប្រសិនបើអ្នកបានចូលដោយប្រើគណនី ហើយពឹងផ្អែកលើការកំណត់ពាណិជ្ជកម្មរបស់អ្នក ទិន្នន័យនេះនឹងប្រាប់ពាណិជ្ជកម្មដែលអ្នកឃើញនៅលើឧបករណ៍នានារបស់អ្នក។ ដូច្នេះប្រសិនបើអ្នកចូលទៅកាន់គេហទំព័រអំពីដំណើរកម្សាន្តនៅលើកុំព្យូទ័ររបស់អ្នកនៅកន្លែងការងារ អ្នកអាចនឹងមើលឃើញពាណិជ្ជកម្មអំពីតម្លៃសំបុត្រយន្តហោះទៅកាន់ទីក្រុងប៉ារីសនៅលើទូរស័ព្ទរបស់អ្នកនៅពេលយប់នោះ។

អ្នកផ្សាយពាណិជ្ជកម្មបង់ប្រាក់តែលើពាណិជ្ជកម្មដែលអ្នកប្រើមើលឃើញ ឬប៉ះតែប៉ុណ្ណោះ

នៅពេលដែលអ្នកផ្សាយពាណិជ្ជកម្មធ្វើយុទ្ធនាការផ្សាយពាណិជ្ជកម្មជាមួយពួកយើង ពួកគេបង់ប្រាក់ឲ្យយើងដោយផ្អែកលើប្រតិបត្តិការនៃពាណិជ្ជកម្មទាំងនោះតែប៉ុណ្ណោះ វាមិនពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឡើយ។ វារាប់បញ្ចូលទាំងនៅពេលដែលនរណាម្នាក់មើល ឬប៉ះលើពាណិជ្ជកម្មមួយលើកៗ ឬធ្វើសកម្មភាពបន្ទាប់ពីមើលពាណិជ្ជកម្ម ដូចជាធ្វើការដោនឡូតកម្មវិធី ឬបំពេញសំណើបែបបទជាដើម។

យើងបង្ហាញអ្នកផ្សាយពាណិជ្ជកម្មថាពាណិជ្ជកម្មរបស់ពួកគេដំណើរការបានល្អកម្រិតណា

យើងផ្តល់ជូនអ្នកផ្សាយពាណិជ្ជកម្មនូវទិន្នន័យអំពីប្រតិបត្តិការនៃការផ្សាយពាណិជ្ជកម្មរបស់ពួកគេ ប៉ុន្តែយើងមិនផ្តល់ឲ្យពួកគេនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឡើយ។ យើងការពារព័ត៌មានផ្ទាល់ខ្លួន និងរក្សាវាជាលក្ខណៈឯកជន នៅគ្រប់ដំណាក់កាលទាំងអស់នៃការបង្ហាញពាណិជ្ជកម្មដល់អ្នក។

របៀបដែលពាណិជ្ជកម្មដំណើរការនៅលើសេវាកម្ម Google និងគេហទំព័រដៃគូ

យើងប្រើទិន្នន័យដើម្បីបង្ហាញពាណិជ្ជកម្មដែលមានប្រយោជន៍ដល់អ្នក មិនថាវាស្ថិតនៅលើសេវាកម្ម Google ឬគេហទំព័រ និងកម្មវិធីទូរស័ព្ទដែលសហការជាមួយយើងនោះទេ។

កង់ពណ៌ខុសគ្នានៅក្នុងផ្ទាំងវិនដូនៃកម្មវិធីរុករក

របៀបដែលពាណិជ្ជកម្មលើកម្មវិធីស្វែងរកដំណើរការ

នៅពេលដែលអ្នកប្រើកម្មវិធី Google ស្វែងរក ពាណិជ្ជកម្មអាចនឹងបង្ហាញនៅក្បែរ ឬនៅខាងលើលទ្ធផលស្វែងរកដែលពាក់ព័ន្ធ។ ជាទូទៅ ពាណិជ្ជកម្មទាំងនេះត្រូវបានជម្រុញដោយការស្វែងរកដែលអ្នកទើបតែបានធ្វើឡើង និងទីតាំងរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកស្វែងរក “កង់” អ្នកអាចឃើញពាណិជ្ជកម្មលក់កង់នៅក្បែរអ្នក។

នៅក្នុងករណីផ្សេងទៀត យើងប្រើទិន្នន័យបន្ថែមដូចជា៖ ការស្វែងរកពីមុនរបស់អ្នកដែលអ្នកបានចូលទៅកាន់ដើម្បីផ្តល់ជូននូវពាណិជ្ជកម្មដែលមានប្រយោជន៍ជាងមុន។ ប្រសិនបើអ្នកធ្វើការស្វែងរកអំពី “វិស្សមកាល” បន្ទាប់ពីធ្វើការស្វែងរក “កង់” រួចហើយ នោះអ្នកអាចនឹងមើលឃើញពាណិជ្ជកម្មនៃកម្មវិធីស្វែងរកអំពីទីកន្លែងជិះកង់ក្នុងពេលវិស្សមកាល។

ពាណិជ្ជក្ម Google នៅក្នុង Gmail បានហាយឡាយ៍ពណ៌លឿង

របៀបដែលពាណិជ្ជកម្ម YouTube ដំណើរការ

នៅពេលដែលអ្នកទស្សនាវីដេអូនៅលើ YouTube អ្នកអាចមើលឃើញការចាក់ផ្សាយពាណិជ្ជកម្មជាមុន ឬនៅលើទំព័រវីដេអូតែម្តង។ ពាណិជ្ជកម្មទាំងនេះផ្អែកលើវីដេអូដែលអ្នកបានទស្សនា និងទិន្នន័យផ្សេងទៀតដូចជាការស្វែងរករបស់អ្នកលើ YouTube នាពេលបច្ចុប្បន្ន និងកន្លងទៅថ្មីៗជាដើម។

ឧទាហរណ៍៖ ប្រសិនបើអ្នកស្វែងរក “គន្លឹះនៃការតុបតែងខ្លួន” ឬមើលវីដេអូដែលពាក់ព័ន្ធនឹងសម្រស់ អ្នកអាចនឹងមើលឃើញពាណិជ្ជកម្មថ្មីៗទាក់ទងនឹងសម្រស់។ ពាណិជ្ជកម្មទាំងនេះជួយគាំទ្រអ្នកបង្កើតវីដេអូដែលអ្នកទស្សនា។

អ្នកអាចរំលងពាណិជ្ជកម្ម YouTube ជាច្រើន ប្រសិនបើអ្នកមិនចង់មើលពួកវាទេ។

វីដេអូ YouTube អំពីស្ត្រីដ៏រីករាយម្នាក់ដោយបង្ហាញនូវផ្ទាំងលេចឡើងសម្រាប់ការផ្សាយពាណិជ្ជកម្មវ៉ែនតាទាន់សម័យ

របៀបដែលពាណិជ្ជកម្ម Gmail ដំណើរការ

ពាណិជ្ជកម្មដែលអ្នកមើលឃើញនៅក្នុង Gmail គឺផ្អែកលើទិន្នន័យដែលពាក់ព័ន្ធជាមួយគណនី Google របស់អ្នក។ ឧទាហរណ៍ សកម្មភាពរបស់អ្នកនៅក្នុងសេវាកម្មផ្សេងទៀតរបស់ Google ដូចជា YouTube ឬកម្មវិធីស្វែងរក អាចមានឥទ្ធិពលលើប្រភេទពាណិជ្ជកម្មដែលអ្នកមើលឃើញនៅក្នុង Gmail ។ Google មិនប្រើពាក្យគន្លឹះ ឬសារនៅក្នុងប្រអប់សាររបស់អ្នក ដើម្បីបង្ហាញពាណិជ្ជកម្មដល់អ្នកនោះទេ។ ពុំមាននរណាម្នាក់អានអ៊ីមែលរបស់អ្នក ដើម្បីបង្ហាញពាណិជ្ជកម្មដល់អ្នកទេ។

កម្មវិធីរុករកបង្ហាញពីរូបថតប្រវត្តិ និងណិជ្ជកម្មកាបូបទាន់សម័យពណ៌បៃតង

របៀបដែលពាណិជ្ជកម្មនៅលើគហេទំព័រដៃគូរបស់ Google ដំណើរការ

គេហទំព័រ និងកម្មវិធីទូរស័ព្ទជាច្រើនសហការជាមួយយើងដើម្បីផ្សាយពាណិជ្ជកម្ម។ អ្នកផ្សាយពាណិជ្ជកម្មទាំងនេះសម្រេចលើការផ្សាយពាណិជ្ជកម្មទៅកាន់ “ប្រភេទ” ទស្សនិកជនដោយផ្អែកលើព័ត៌មានផ្ទាល់ខ្លួននៃអ្នកប្រើរបស់យើង ដែលបានចែករំលែកមកយើង និងទិន្នន័យដែលយើងប្រមូលអំពីសកម្មភាពលើអ៊ីនធឺណិតរបស់អ្នក, ឧទាហរណ៍៖ “មនុស្សប្រុសអាយុចន្លោះពី 25 – 34 ដែលចាប់អារម្មណ៍លើដំណើរកម្សាន្ត។”

យើងក៏អាចនឹងបង្ហាញពាណិជ្ជកម្មទៅអ្នកដោយផ្អែកលើគេហទំព័រដែលអ្នកបានចូលទៅកាន់កាលពីមុនផងដែរ ឧទាហរណ៍៖ អ្នកអាចនឹងមើលឃើញការផ្សាយពាណិជ្ជកម្មអំពីស្បែកជើងពណ៌ក្រហមដែលអ្នកបានបន្ថែមទៅរទេះទិញទំនិញនៅលើអ៊ីនធឺណិត ប៉ុន្តែអ្នកបានសម្រេចចិត្តថាមិនទិញវាវិញ។ ប៉ុន្តែយើងធ្វើដូច្នេះដោយមិនបង្ហាញពីព័ត៌មានផ្ទាល់ខ្លួន ដូចជា៖ ឈ្មោះ អាសយដ្ឋានអ៊ីមែល ឬព័ត៌មានអំពីការគិតប្រាក់របស់អ្នកណាមួយឡើយ។

គ្រប់គ្រងបទពិសោធន៍ប្រើប្រាស់ពាណិជ្ជកម្ម Google របស់អ្នក

យើងផ្តល់ជូនឲ្យអ្នកនូវឧបករណ៍ដើម្បីគ្រប់គ្រងប្រភេទពាណិជ្ជកម្មដែលអ្នកមើលឃើញ មិនថាអ្នកប្រើប្រាស់ដោយចូល ឬចេញពីគណនីនោះទេ។

ថេប្លេតបង្ហាញពីការកំណត់ពាណិជ្ជកម្ម និងការផ្សាយពាណិជ្ជកម្មវ៉ែនតា

គ្រប់គ្រងពាណិជ្ជកម្មផ្អែកលើចំណូលចិត្តរបស់អ្នក

នៅក្នុងការកំណត់ពាណិជ្ជកម្មរបស់អ្នក អ្នកអាចគ្រប់គ្រងពាណិជ្ជកម្មដោយផ្អែកលើប្រធានបទដែលអ្នកចាប់អារម្មណ៍។ ឧទាហរណ៍៖ ប្រសិនបើអ្នកប្រើការកំណត់ការធ្វើឲ្យពាណិជ្ជកម្មមានលក្ខណៈផ្ទាល់ខ្លួនដើម្បីប្រាប់ Google ថាអ្នកចូលចិត្តបទចម្រៀងប៉ុប នោះអ្នកអាចនឹងមើលឃើញពាណិជ្ជកម្មអំពីការចេញផ្សាយ និងការសម្តែងក្នុងពេលឆាប់ៗនៅក្បែរអ្នកដែលទាក់ទងនឹងចម្រៀងប្រភេទនេះ នៅពេលដែលអ្នកចូល YouTube ដោយប្រើគណនីរបស់អ្នក។

ប្រសិនបើអ្នកបិទការធ្វើឲ្យពាណិជ្ជកម្មមានលក្ខណៈផ្ទាល់ខ្លួន ខណៈពេលដែលអ្នកចូលដោយប្រើគណនី នោះយើងនឹងឈប់បង្ហាញពាណិជ្ជកម្មដែលទាក់ទងនឹងចំណាប់អារម្មណ៍របស់អ្នកនៅលើសេវាកម្ម Google នានា ក៏ដូចជាគេហទំព័រ និងកម្មវិធីដែលសហការជាមួយយើងផងដែរ។ ប្រសិនបើអ្នកចេញពីគណនី នោះការបិទការធ្វើឲ្យពាណិជ្ជកម្មមានលក្ខណៈផ្ទាល់ខ្លួននឹងប៉ះពាល់តែលើសេវាកម្ម Google ណាដែលបង្ហាញពាណិជ្ជកម្មប៉ុណ្ណោះ។

ពាណិជ្ជកម្ម Google អំពីរថយន្តពណ៌បៃតងជាមួយប៊ូតុងបិទនៅផ្នែកខាងលើ

យកពាណិជ្ជកម្មដែលអ្នកមិនចង់ឃើញចេញ

យើងផ្តល់លទ្ធភាពឲ្យអ្នកបិទពាណិជ្ជកម្មនេះ ចំពោះពាណិជ្ជកម្មជាច្រើនដែលយើងបានផ្សាយតាមរយៈគេហទំព័រដែលសហការជាមួយយើង។ ដោយចុចលើសញ្ញា "X" នៅផ្នែកខាងចុងពាណិជ្ជកម្ម អ្នកអាចយកពាណិជ្ជកម្មដែលយល់ថាលែងពាក់ព័ន្ធចេញ។

ឧទាហរណ៏៖ ពាណិជ្ជកម្មស្តីពីរថយន្តអាចមានអត្ថប្រយោជន៍ ខណៈពេលដែលអ្នកកំពុងរកទិញរថយន្តថ្មី ប៉ុន្តែបន្ទាប់ពីអ្នករីករាយជាមួយរថយន្តថ្មីរបស់អ្នកហើយ អ្នកប្រហែលជាមិនចង់ឃើញពាណិជ្ជកម្មស្តីពីរថយន្តដែលអ្នកទើបនឹងទិញនោះទៀតទេ។

ប្រសិនបើអ្នកបានចូលដោយប្រើគណនី ហើយពឹងផ្អែកលើការកំណត់ពាណិជ្ជកម្មរបស់អ្នក ការគ្រប់គ្រងនេះនឹងមានឥទ្ធិពលលើឧបករណ៍ដែលបានចូលនានារបស់អ្នកចំពោះគេហទំព័រ និងពាណិជ្ជកម្មដែលសហការជាមួយយើង។

អ្នកក៏អាចរារាំងពាណិជ្ជកម្មដោយមិនចាំបាច់ចូលគណនីបានផងដែរ ដោយប្រើលក្ខណៈពិសេសរារាំងអ្នកផ្សាយពាណិជ្ជកម្មនេះនៅលើសេវាកម្ម Google ដែលបង្ហាញពាណិជ្ជកម្ម។

ពាណិជ្ជកម្មវ៉ែនតាជាមួយប៊ូតុងព័ត៌មាននៅចុងខាងស្តាំ

ស្វែងយល់ពីប្រភេទទិន្នន័យដែលយើងប្រើដើម្បីបង្ហាញពាណិជ្ជកម្មដល់អ្នក

យើងមានបំណងជួយឲ្យអ្នកយល់កាន់តែច្បាស់អំពីទិន្នន័យដែលត្រូវបានប្រើដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នក។ ហេតុអ្វីផ្សាយពាណិជ្ជកម្មនេះគឺជាលក្ខណៈពិសេសដែលអនុញ្ញាតឲ្យអ្នកចុចលើសារជម្រុញដើម្បីស្វែងរកថាហេតុអ្វីបានជាអ្នកមើលឃើញពាណិជ្ជកម្មដែលបានបង្ហាញនោះ។ ឧទាហរណ៍៖ អ្នកអាចនឹងដឹងថាអ្នកមើលឃើញពាណិជ្ជកម្មដែលបង្ហាញពីរ៉ូប ដោយសារតែអ្នកបានចូលទៅកាន់គេហទំព័របង្ហាញម៉ូដ។ ឬប្រសិនបើអ្នកមើលឃើញពាណិជ្ជកម្មអំពីភោជនីយដ្ឋាន ដោយសារតែទីតាំងរបស់អ្នកនៅក្បែរនោះ។ ទិន្នន័យប្រភេទនេះជួយឲ្យយើងបង្ហាញអ្នកនូវពាណិជ្ជកម្មដែលអ្នកអាចនឹងគិតថាមានប្រយោជន៍។ ប៉ុន្តែសូមចងចាំថា យើងមិនចែករំលែកទិន្នន័យនេះជាមួយអ្នកផ្សាយពាណិជ្ជកម្មឡើយ។